ហ្វឹកហាត់កូនស្រី



មានគ្រួសារមួយត្រកូលអ្នកមានទ្រព្យសម្បត្តិ មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ។ ពួកគេរស់ក្នុងគំនរទ្រព្យសម្បត្តិ ដោយបានមកពីការខិតខំប្រឹង។ ពីរនាក់ប្តិប្រពន្ធជាវេជ្ជបណ្ឌិត។ ជាធម្មតាជិវិតវេជ្ជបណ្ឌិតពុំដែលមានពេលសំរាកទេសូម្បិតែពេលញាំបាយ។ ពួកគាត់ទៅណាមកណាដោយសារតែរថយន្ត ប៉ុណ្ណោះ។
ដោយប្រមើលពីការប្រឈមសុខភាពនាពេលអនាគត និងចង់ហ្វឹកហាត់កូនផង ម្តាយតែងតែនាំកូនស្រីដើរទៅសាលា ដែលនៅមិនឆ្ងាយប្រមាណជា ២ឬ៣គីឡូមែ់ត្រ។ ខណះពេលដើររៀងរាល់ព្រឹក ម្តាយតែងព្យាយាម បញ្ជុះបញ្ជូល និងលើកទឹកចិត្តអោយកូនប្រឹងដើរ ដោយនិយាយរំលឹក ពីទុក្ខលំបាកកាលដែលម្តាយនៅរៀនឯស្រែ ២៥ឆ្នាំកន្លងទៅ។
កូនស្រី “ ម៉ាក់ម្តេចម៉ាក់មិនជូនឡានកូនទៅសាលាដូចកូនគេដទៃ។ ព្រោះកូនចង់អោយមិត្តភក្តិកូនគេដឹងថា យើងក៏ជាអ្នកមានដែរ”
ម្តាយ “ កាលម៉ាក់នៅរៀនម៉ាក់ដើរស្ទើរៀងរាល់ព្រឹកទៅរៀន ជួនពេលខ្លះក៏ជិះកង់។ ដូច្នេះម៉ាក់នាំកូនហ្វឹកហាត់ដើរដែរ ដើម្បីសុខភាពល្អ”
កូនស្រីក៏សួរទៅម្តាយដោភាពងឿងឆ្ងល់ថា “ ម៉ាក់ៗ កាលនោះលោកតាលោកយាយ គាត់មានរបរទទួល ទានអ្វិដែរ”
ម្តាយឆ្លើយ ធ្វើហី ថា “ ពួកគាត់ជាកសិករ ពោលគឺធ្វើស្រែប្រវ៉ាស់មេឃ ដើម្បីចិញ្ចឹក្រពះ ស្ទើរមិនគ្រប់គ្រាន់ផង”
កូនក៏តបវិញថា “ អូ! បើពួកគាត់ធ្វើស្រែ អញ្ចឹងម៉ាក់សមតែដើរ ដូច្នេះហើយ ។ តែនេះម៉ាក់ប៉ាខ្ញុំជាវេជ្ជបណ្ឌិត ណា។ មានឡានម្នាក់មួយ។ មានគ្លីនិក និងមានបុគ្គលិកជាច្រើននាក់ទោតផង ។”
ម្តាយភ្ញាក់ព្រើត ដោះវ៉ែនតាសម្លឹងទៅកូន ហើយក៏ព្យាយាម បង្វែរបរធានបទ ផ្សេងទៅវិញ…..។

Comments