សិចលើកដំបូងគួរយលើដឹង



មនុស្សយើងធ្វើអ្វីៗគ្រប់យ៉ាងត្រូវតែមាន " លើកដំបូង " គ្រប់គា្ន ។ ប៉ុន្តែគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងមានអត្ថន័យមិនអាច កាត់ថ្លៃបានស្មើរនឹងការមានសិចជាលើកដំបូងក្នុងជីវិតនោះទេ ។
កាលពីសម័យឪពុកម្ដាយ ឬតាយាយជំនាន់មុនៗ ការបាត់បង់ " ព្រហ្មចារី " ម្នាក់ៗត្រូវរង់ចាំដល់ថ្ងៃអាពាហ៍ពិពាហ៍សិន ។ មនុស្សសម័យនោះចាត់ទុករបស់នេះសំខាន់បំផុតក្នុងជីវិត ហើយពុំសូវមានចំណេះដឹងទូលំទូលាយផ្នែកការរួមដំណេកឡើយ ពោលគឺធ្វើអ្វីទៅតាមធម្មជាតិនៃចំណេះដឹងបន្តិចបន្តួចរៀងៗខ្លួន ។ សម្រាប់មនុស្សយុគសម័យថ្មីចាប់ពីសតវត្សរ៍ទី២១នេះគេមិនល្ងិតល្ងង់ រឿងទាំងអស់នេះទេ ។ ការបង្ហាត់បង្ហាញថ្ងៃដំបូង ពេលដែលត្រូវចូលបន្ទប់ផ្សំដំណេករវាងកូនកំលោះ-កូនក្រមុំថា ត្រូវធ្វើអ្វីខ្លះជាការពិតណាស់ មនុស្សជាច្រើនហាក់បីដូចជាមិនមានបញ្ហា ប៉ុន្តែទោះបីយ៉ាងណាក៏មានការអល់ឯកបើថ្ងៃចូលបន្ទប់ផ្សំដំណេក មកដល់ពិតមែន ។
ទោះបីអ្នកមិនចង់ជួបជាមួយស្ថានការណ៍បែបនេះមុន នឹងក្រោយគ្រប់គ្នាក៏ត្រូវតែមាន " លើកដំបូង " ដូចគ្នាទាំងអស់ ។ មុនពេលដែលអ្នកក្លាយជាកូនកំលោះ-ក្រមុំ ហើយអាចដើរសំដៅទៅកាន់ទីលានប្រយុទ្ធល្បែងស្នេហាដ៏ជ្រាលជ្រៅមួយនេះ នៅថ្ងៃអនាគតបានប្រកបដោយជោគជ័យ អ្នកត្រូវតែយល់ច្បាស់ចាប់ពីពេលនេះទៅ ។ អ្នកប្រាកដក្នុងចិត្តហើយឬនៅថាធ្វើវាបានឥតខ្ចោះ ។

ប្រការសំខាន់បំផុត ពេលដែលត្រូវមកប្រឈមមុខអាក្រាតកាយនៅចំពោះមុខគ្នាជាលើកដំបូង ។ បរិយាកាសបែបនេះបង្កការរំជើបរំជួលលាយឡំដោយការខ្មាសអៀនរហូតដល់អ្នក ខ្លះអាចធ្វើអ្វីមិនត្រូវ ។ មានកូនក្រមុំខ្លះបាត់ម្ចាស់ការខ្លួនឯង បណ្ដោយឲ្យកូនកំលោះរបស់ខ្លួនចាត់ចែង តាំងពីដើមរហូតដល់ចប់ចុងចប់ដើម ។ ជាងនេះទៅទៀតបើស្ត្រីបុរសទាំងពីរនាក់បានព្រមព្រៀងគ្នាមាន " សិច " មុនពេលដែលរួមរស់ជាមួយគ្នាជាលក្ខណៈប្ដីប្រពន្ធផង អាការៈលើកដំបូងរបស់អ្នកទាំងពីរប្រៀបដូចជាក្មេងលួចស៊ីនំ ហើយខ្លាចមនុស្សចាស់ដឹងឬទាន់ គឺមានទាំងភ័យខ្លាច និងក្ដុកក្ដួលរកអ្វីប្រៀបផ្ទឹមពុំត្រូវ ។

សូមធ្វើការដាស់តឿនថា គួរសម្រួលផ្លូវអារម្មណ៍ឲ្យនឹងនរ ព្រោះនៅពេលរាងកាយមានសេចក្ដីត្រូវការកើតឡើង គួរបណ្ដែតបណ្ដោយឲ្យវាកើតទៅតាមធម្មជាតិ គ្រប់យ៉ាងវានឹងឆ្លងកាត់ទៅយ៉ាងប្រសើរ និងពិសេសជាងនេះកុំភ្លេចមានការបបោសអង្អែលលួងលោមជាមួយគ្នាសិន មុននឹងចាប់ផ្ដើម ។ កុំតក់ក្រហល់

ធ្វើមើលតែមិនបាន " ឆាន់ " ដាច់ពោះស្លាប់ ។ ត្រូវបង្កើតបរិយាកាសនេះឲ្យមានអនុស្សាវរីយ៍វែងឆ្ងាយហើយបំភ្លេច គ្រាដំបូងនេះមិនបានរៀងរហូត ។

ប្រការគួរចងចាំសំខាន់បំផុតនា ពេលបច្ចុប្បន្ននេះមួយទៀត គឺមុនពេលដែលមានសិចជាលើកដំបូង អ្នកត្រូវប្រាកដថា អ្នកទាំងពីរគ្មានរោគពិសេសរោគអេដស៍ ដែលគេចាត់ទុកថា ជាមេរោគ " បិសាច " ដ៏អាក្រក់ ។

អ្វីដែលមិនត្រូវភ្លេច គឺស្រោមអនាម័យ ឬថ្នាំពន្យាកំណើត បើសិនមិនទាន់ចង់បានកូនមុនអ្វីដែលអ្នកត្រូវការ ។
បើនិយាយអំពីរាងកាយត្រូវស្អាតបាត ប្រាសចាកក្លិនអាក្រក់ ព្រោះវាជាអនុស្សាវរីយ៍មិនល្អ ។ ចំណែកការរួមភេទកុំចង់ធ្វើឲ្យតែបានៗដូចជាឆក់ឱកាសលើរថយន្ត ឬទីស្ងាត់ប្រជុំជនធ្វើយ៉ាងណាឲ្យបានសម្រេចតាមការនឹកចង់ ។ ការបោះបង់ព្រហ្មចារីលើកដំបូងបែបនេះពិតជាគ្មានន័យ ។
អ្នកចិត្តសាស្ត្រជាច្រើន តែងផ្ដល់ដំបូន្មានថា ការលះបង់លើកដំបូងក្នុងជីវិតនេះត្រូវចំណាយពេលការថ្នាក់ថ្នមគ្នា យូរ ឬរហូតដល់បីថ្ងៃ ស្ថិតតែក្នុងបន្ទប់ផ្សំដំណេក វាជាការល្អបំផុត ។ ឱកាសនោះអ្នកនឹងបានថ្នាក់ថ្នមគា្នយ៉ាងពេញទំហឹង ។
ទោះបីជាយ៉ាងណាក្ដី រាត្រីទឹកឃ្មុំទាំងនេះមិនត្រូវងប់ងុលតែពីបញ្ហាផ្លូវសិចពេកឡើយ ព្រោះការឆាន់អាហារថ្មីថ្មោងរហូតបរិភោកច្រើនដងពេក នាំឲ្យឆាប់ទ្រលាន់ គួរអនុវត្តមួយៗបានហើយដើម្បីឲ្យមុខម្ហូបនេះឆ្ងាញ់បានយូរថ្ងៃ ។ ត្រូវការថ្នាក់ថ្នម និងការបង្កើតការយល់ចិត្តគ្នាក្នុងអំឡុងពេលនេះជាការសំខាន់បំផុត ។
ស្ត្រី-បុរស,កុំខ្លាចថ្ងៃលើកដំបូងនេះ ត្រូវធ្វើចិត្តឲ្យក្លាហាន ។ បើមិនប្រាកដក្នុងចិត្ត គួរបែរមកជជែកពិភាក្សាគ្នាយ៉ាងបើកចំហចិត្តរៀងៗខ្លួនដើម្បីជួយ ដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ។ អារម្មណ៍និងសេចក្ដីត្រូវការទាំងនេះនឹងជួយបង្ហាត់បង្ហាញឲ្យអ្នក ទាំងពីរដឹកដៃគ្នាឆ្ពោះទៅកាន់ទ្វារឋានសួគ៌ជាន់ទី៧បានយ៉ាងជោគជ័យ ។
បញ្ហាមួយដែលត្រូវដាស់តឿនបុរសបន្តិច គឺការរួមសិចជាលើកដំបូងកុំប្រញាប់ប្រញាល់ខ្លាំងពេក ព្រោះបើសិនសភាពរាងកាយរបស់ស្ត្រីមិនទាន់ដំណើរការអាចបង្កការឈឺចាប់ និងដោយសារមូលហេតុនេះធ្វើឲ្យនាង ខ្លាចរអាក្នុងការរួមភេទលើកក្រោយៗបន្តទៀត ។
កុំភ្លេចថា ការប្រើប្រាស់ពេលវេលាបបោសអង្អែលនឹងជួយឲ្យអ្នកទាំងពីរធូរស្បើយពី ការភ័យខ្លាច និងទុក្ខកង្វល់ចេញពីខ្លួនបាន និងព្រមជាមួយគ្នាវាក៏ជួយដុតបញ្ឆេះឲ្យរាងកាយដំណើរការយ៉ាងល្អនៃ ភ្លើងចំណង់រហូតធ្វើឲ្យការរួមដំណេកប្រព្រឹត្តទៅដល់កោះត្រើយ ។
គួរចងចាំទុកថា ក្នុងថ្ងៃសំខាន់បែបនេះ គួរបរិភោគអាហារបន្តិចបន្តួចបានហើយគ្រាន់សម្រន់ក្រពះ ព្រោះបើបរិភោគឆ្អែកពេក ឈាមនឹងរត់ទៅត្រង់ក្រពះច្រើន ដើម្បីជួយក្នុងការកិនរលាយអាហារធ្វើឲ្យកម្សួលអារម្មណ៍ផ្លូវភេទ ថយចុះ ។ សម្រាប់បញ្ហាមួយទៀតគឺហាមផឹកស្រាច្រើនខ្លាំងពេក ព្រោះអាចធ្វើឲ្យបាត់បង់អារម្មណ៍ថា ខ្លួនកំពុងស្ថិតនៅក្នុងអំឡុងពេលរាត្រីទឹកឃ្មុំ ហើយធ្វើឲ្យមិនចងចាំថ្ងៃនេះបាន ៕

Link to health blog

Comments